|
|
|
យើងបានដឹងហើយថាការប្រកួតនេះវានឹងពិបាកសម្រាប់យើង ហើយជាពិសេសគឺបន្ទាប់ពីការប្រកួតនៅប្រទេសម៉ុងហ្គោលី។
យើងលេងបានយ៉ាងល្អ ជាមួយនឹងឧបសគ្គ និងភាពលំបាក កីឡាកររបស់យើងគឺពិតជាអស្ចារ្យណាស់។
នៅក្នុងវគ្គទី 1 ខ្ញុំគិតថាបឹងកេតមានឪកាសតែមួយប៉ុណ្ណោះ ហើយគេរកគ្រាប់បាល់បានតែម្តង។ ពេលនោះវាគឺយើងត្រូវតែរកគ្រាប់បាល់ឲ្យបាន 2 គ្រាប់ដើម្បីឈ្នះការប្រកួត នេះគឺជាបញ្ហាសម្រាប់យើង។
យើងបានបង្កើតឪកាសជាច្រើន និងគ្រប់គ្រងការប្រកួតទោះបីជាការរកគ្រាប់បាល់កាន់តែកៀកៗសម្រាប់យើងក៏ដោយ។ យើងគួរតែរកគ្រាប់បាល់បានយ៉ាងហោចណាស់ 2 ឬ 3 គ្រាប់ ដើម្បីឲ្យយើងមានជំនឿចិត្តក្នុងការប្រកួតនេះ។
យើងបានធ្វើការបានយ៉ាងល្អ ដូច្នេះខ្ញុំរីករាយជាមួយនឹងកីឡាករ។ វាជារឿងសំខាន់សម្រាប់យើងក្នុងការឈ្នះការប្រកួត ហើយយើងត្រូវសម្រាក និងបន្តទៅមុខទៀត។
ប្រធានក្រុម Arsenal គឺលោក Martin Odegaard ត្រូវបានបញ្ចូលក្នុងក្រុមធ្វើដំណើរមុនពេលការប្រកួត Premier League ជាមួយក្រុម Manchester City ដោយរបួសរបស់គាត់នៅតែមិនទាន់សម្រេចនៅពេលចាប់ផ្តើម។...
ក្រុម Real Sociedad បានយកឈ្នះក្រុម Atlético Madrid ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Copa del Rey សម្រាប់ឆ្នាំ 2026។...
Nuno Mendes ទំនងជាខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Paris Saint-Germain និង Bayern Munich។...
Joao Cancelo បានផ្តល់ភ្លើងខៀវឱ្យបន្តនៅ Barcelona លើសពីរដូវកាលនេះ ដោយក្លឹបឥឡូវនេះកំពុងជំរុញឱ្យមានការចុះហត្ថលេខាជាអចិន្ត្រៃយ៍របស់គាត់។...
Copa del Rey Atl Madrid VS Real Sociedad Result ...