|
|
|
លោក Ralf Rangnick អ្នកចាត់ការទូទៅបណ្ដោះអាសន្នក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់នៅក្នុងថ្ងៃនេះថា លោកដឹងច្បាស់ណាស់កីឡាករណាខ្លះចង់ចាកចេញពីក្លឹបលោកនៅពេលនេះ។ លោក Rangnick បានបន្ថែមទៀតថា៖" ខ្ញុំមិនគិតថានិងមានអ្វីកើតឡើងនោះទេ តែខ្ញុំប្រាកដថានិងមាន កីឡាករដែលចង់ចាកចេញពីក្លឹបនេះ "។

លោកបានបញ្ជាក់ទៀតថា ៖" ឥឡូវនេះមានក្លឹបមួយចំនួនកំពុងតែមានការចចារជាមួតកីឡាករដែលចង់ចាកចេញនោះផងដែរតែខ្ញុំមិនលូកដៃនឹងរឿងនេះទេ។ យើងមានតែរង់ចាំមើលទាំងអស់គ្នាទៅថា នឹងមានអ្វីកើតឡើង "។

មកទល់ពេលនះខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial បានផ្ទេរទៅកាន់ Sevilla រួចរាល់ហើយនៅឡើយតែ
ខ្សែបម្រើ Jesse Lingard និងខ្សែបម្រើ Donny van de Beek ៕

ប្រភព: Fotmob
Friendly Match Poland VS Nigeria Match ...
តារាឆ្នើមរបស់ក្រុម Barcelona គឺ Dani Olmo បានពន្យល់ពីមូលហេតុដែលគាត់នឹងពាក់អាវលេខ 10 សម្រាប់ក្រុម Spain នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 ខណៈដែលមិត្តរួមក្រុម Lamine Yamal ពាក់អាវលេខ 19 ទោះបីជាគាត់ពាក់អាវលេខ 10 សម្រាប់ក្រុម Barca ក៏ដោយ។ ខ្សែប្រយុទ្ធរូបនេះបានច្រានចោលការរំពឹងទុកណាមួយអំពីរឿងអាស្រូវបន្ទប់ផ្លាស់សំលៀកបំពាក់ទាក់ទងនឹងលេខក្រុមផ្លូវការនៃការប្រកួត ដោយបញ្ជាក់ថាការសម្រេចចិត្តគឺសាមញ្ញ។...
Manchester United ពង្រឹងតំបន់បម្រើមុនរដូវកាលថ្មី Ederson កំពុងត្រៀមខ្លួនក្លាយជាកីឡាករថ្មីរបស់ Manchester United FC បន្ទាប់ពីមានការបញ្ជាក់ថាក្លិបយក្សអង់គ្លេសបានឈានដល់កិច្ចព្រមព្រៀងជាមួយគ្រប់ភាគីពាក់ព័ន្ធសម្រាប់ការផ្ទេរពី Atalanta BC។...
អនាគតរបស់ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne របស់ក្លឹប Napoli នៅតែមិនច្បាស់លាស់ នេះបើយោងតាមប្រភពព័ត៌មានផ្ទៃក្នុង Nicolo Schira។ យោងតាមប្រភពព័ត៌មាន ក្លឹប MLS ជាច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍លើកីឡាករបែលហ្ស៊ិកវ័យ 34 ឆ្នាំរូបនេះ។...
Real Madrid បន្តពង្រឹងក្រុមសម្រាប់រដូវកាលថ្មី Denzel Dumfries កំពុងត្រៀមខ្លួនក្លាយជាកីឡាករថ្មីរបស់ Real Madrid CF បន្ទាប់ពីក្លិបយក្សអេស្ប៉ាញបានឈានដល់កិច្ចព្រមព្រៀងពេញលេញសម្រាប់ការផ្ទេររូបគេពី Inter Milan។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយអ្នកជំនាញទីផ្សារដោះដូរកីឡាករល្បីល្បាញ Fabrizio Romano ដែលបានប្រើពាក្យដ៏ល្បីរបស់គាត់ថា "Here We Go" ដើម្បីបញ្ជាក់ពីការផ្ទេរនេះ។...