|
|
|
Preah Khan Reach Svay Rieng Club ជាក្លិបតំណាងកម្ពុជា ដែលចូលរួមការក្រកួតពានរង្វាន់ជើងឯកតំបន់អាស៊ាន ASEAN Club Championship-Shopee Cup 2024-2025 ។ ដោយក្នុងពានរង្វាន់ Shopee Cup នេះ ព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល A ជាមួយ BG Pathum United FC របស់ថៃ Terengganu FC របស់ម៉ាឡេស៊ី PSM Makassar របស់ឥណ្ឌូនេស៊ី Đông Á Thanh Hóa FC របស់វៀតណាម និង Shan United FC របស់មីយ៉ាន់ម៉ា ។
ពានរង្វាន់ជើងឯកតំបន់អាស៊ាន នេះធ្លាប់រៀបចំឡើង២លើកមកហើយ ដោយក្នុងឆ្នាំ2003 ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ2005 ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល 4-2 នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ។
ចំណែកក្រុមតំណាងឱ្យកម្ពុជា ដែលធ្លាប់ចូលរួមក្នុងពានរង្វាន់នេះកាលពីឆ្នាំ2003 គឺគឺក្រុម Samart United បច្ចុប្បន្នភ្នំពេញក្រោន នឹងនៅឆ្នាំ២០០៥ ក្រុមណាហ្គាខប បច្ចុប្បន្ន ណាហ្គាវើល៍ ក៏បានចូលរួមផងដែរ ។
យ៉ាងណាមិញសម្រាប់ក្លិបដែលចូលរួមពានរង្វាន់ជើងឯកតំបន់អាស៊ាន Shopee Cup ឆ្នាំ2024-25 ក៏ទទួលបានអត្ថប្រយោជន៍ច្រើនគួរសមដូចជា:
- ការដំទ្បើងផ្ទាំងផ្សាយពាណិជ្ជកម្ម LED ដោយឥតគិតថ្លៃនៅកីឡដ្ឋាន
- មិនមានថ្លៃភ្លើងសម្រាប់ដំណើរផ្សាយពាណិជ្ជកម្ម LED ខណៈដែលអ្នករៀបចំផ្តល់ម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន
- ការធានារ៉ាប់រងលើការធ្វើដំណើរ និងស្នាក់នៅ សម្រាប់ការប្រកួតនៅក្រៅដី ថ្លៃសំបុត្រយន្តហោះទៅមក និងសណ្ឋាគារលំដាប់ផ្កាយ 5 សុទ្ធតែត្រូវបានឧបត្ថម្ភ
- ក្លិបនីមួយៗទទួលបានថវិកា 1 ម៉ឺនដុល្លារ បន្ទាប់ពីការប្រកួតនីមួយៗ ហើយក៏កើនទ្បើងអាស្រ័យលើលទ្ធផលរបស់ពួកគេផងដែរ។
ប្រធានក្រុម Arsenal គឺលោក Martin Odegaard ត្រូវបានបញ្ចូលក្នុងក្រុមធ្វើដំណើរមុនពេលការប្រកួត Premier League ជាមួយក្រុម Manchester City ដោយរបួសរបស់គាត់នៅតែមិនទាន់សម្រេចនៅពេលចាប់ផ្តើម។...
ក្រុម Real Sociedad បានយកឈ្នះក្រុម Atlético Madrid ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Copa del Rey សម្រាប់ឆ្នាំ 2026។...
Nuno Mendes ទំនងជាខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Paris Saint-Germain និង Bayern Munich។...
Joao Cancelo បានផ្តល់ភ្លើងខៀវឱ្យបន្តនៅ Barcelona លើសពីរដូវកាលនេះ ដោយក្លឹបឥឡូវនេះកំពុងជំរុញឱ្យមានការចុះហត្ថលេខាជាអចិន្ត្រៃយ៍របស់គាត់។...
Copa del Rey Atl Madrid VS Real Sociedad Result ...