|
|
|
ក្លឹប Atletico Madrid បានបើកភ្លើងខៀវអោយក្រុមកាំភ្លើងធំ Arsenal ដើម្បីធ្វើការចុះហត្ថលេខាលើតារាឆ្នើមរបស់ខ្លួន នៅរដូវក្តៅនេះ ។ តាមពិតទៅកីឡាករដែលក្លឹប At Madrid ចង់លក់ចេញនោះ គឺខ្សែប្រយុទ្ធ Thomas Lemar ដោយគេបានផ្ទេរមកកាន់ទឹកដីអេស្ប៉ាញ ក្នុងតម្លៃខ្លួន ៦២ លានផោន កាលពីឆ្នាំ ២០១៨ ប៉ុន្តែគេបានបរាជ័យក្នុងការបង្ហាញភាពលេចធ្លោ នៅក្នុងក្រុមរបស់លោក Diego Simeone រហូតមកដល់ពេលនេះ ។

គួរបញ្ជាក់ថាពេលនេះ At Madrid កំពុងធ្វើសំណើរផ្តល់ជូន Lemar ទៅកាន់ក្លឹបកាំភ្លើងធំ Arsenal មុនទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះបានបិទ ៕
ប្រភព៖ Sky Sport
Friendly Match Luxembourg VS Italy Result ...
Friendly Match Netherlands VS Algeria Result ...
Friendly Match Poland VS Nigeria Result ...
Friendly Match Poland VS Nigeria Match ...
តារាឆ្នើមរបស់ក្រុម Barcelona គឺ Dani Olmo បានពន្យល់ពីមូលហេតុដែលគាត់នឹងពាក់អាវលេខ 10 សម្រាប់ក្រុម Spain នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 ខណៈដែលមិត្តរួមក្រុម Lamine Yamal ពាក់អាវលេខ 19 ទោះបីជាគាត់ពាក់អាវលេខ 10 សម្រាប់ក្រុម Barca ក៏ដោយ។ ខ្សែប្រយុទ្ធរូបនេះបានច្រានចោលការរំពឹងទុកណាមួយអំពីរឿងអាស្រូវបន្ទប់ផ្លាស់សំលៀកបំពាក់ទាក់ទងនឹងលេខក្រុមផ្លូវការនៃការប្រកួត ដោយបញ្ជាក់ថាការសម្រេចចិត្តគឺសាមញ្ញ។...