|
|
|
ក្លឹបអ្នកមាន Paris Saint-Germain និងតោខៀវ Chelsea កំពុងបង្ហាញការចាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុមមេឃខៀវ Manchester City កំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ ។

តាមពិតទៅកីឡាករឆ្នើមដែលក្លឹបទាំងពីរនេះដណ្តើមគ្នានោះគឺខ្សែប្រយុទ្ធឆ្នើម Riyad Mahrez ដែលនិងផុតកុងត្រាជាមួយ Mancity នៅឆ្នាំក្រោយ ។ គួរបញ្ជាក់ថាក្រុមទាំងពីរគ្រោងនិងធ្វើសំណើរជាទឹកប្រាក់ប្រមាណ ៣០លានផោន សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអាល់ហ្សេរីរូបនេះ នៅទីផ្សាររដូវក្តៅខាងមុខតែម្តង ។


សម្រាប់ PSG គឺកំពុងសម្លឹងរកមើលការកែទម្រង់តំបន់ខ្សែរប្រយុទ្ធរបស់ពួកគេ ក្នុងរដូវក្តៅខាងមុខដោយទាំង Angel Di Maria និង Kylian Mbappe រំពឹងថានឹងចាកចេញ នៅចុងបញ្ចប់នៃរដូវកាលនេះ ៕
ប្រភព : Metro
Friendly Match Luxembourg VS Italy Result ...
Friendly Match Netherlands VS Algeria Result ...
Friendly Match Poland VS Nigeria Result ...
Friendly Match Poland VS Nigeria Match ...
តារាឆ្នើមរបស់ក្រុម Barcelona គឺ Dani Olmo បានពន្យល់ពីមូលហេតុដែលគាត់នឹងពាក់អាវលេខ 10 សម្រាប់ក្រុម Spain នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 ខណៈដែលមិត្តរួមក្រុម Lamine Yamal ពាក់អាវលេខ 19 ទោះបីជាគាត់ពាក់អាវលេខ 10 សម្រាប់ក្រុម Barca ក៏ដោយ។ ខ្សែប្រយុទ្ធរូបនេះបានច្រានចោលការរំពឹងទុកណាមួយអំពីរឿងអាស្រូវបន្ទប់ផ្លាស់សំលៀកបំពាក់ទាក់ទងនឹងលេខក្រុមផ្លូវការនៃការប្រកួត ដោយបញ្ជាក់ថាការសម្រេចចិត្តគឺសាមញ្ញ។...