|
|
|
Alexis Mac Allister បានរងរបួសជង្គង់ពេលប៉ះ Fulham ខណៈដែលគាត់ត្រូវបានប្ដូចេញនៅនាទី 12 ក្នុងតង់ទីពីរ។
យោងតាម DaveOCKOP ខ្សែបម្រើរូបនេះនឹងអវត្តមានប្រហែល 20 ថ្ងៃ។
ដូច្នេះហើយ កីឡាករអាហ្សង់ទីនរូបនេះ នឹងត្រូវខកខានការប្រកួតជាមួយ Liverpool ចំនួនប្រាំមួយប្រកួត ប្រកួតបន្ទាប់ត្រូវជួបជាមួយ Saint Gilloise Man United West Ham Arsenal Burnley និង Newcastle ។
Mac Allister គាត់បានបង្កើតសមត្តភាពខ្លួនគាត់ជាអ្នកលេងចាប់ផ្តើមសម្រាប់ក្រុមហង្សក្រហមបន្ទាប់ពីការផ្ទេរនៅរដូវក្តៅរបស់គាត់ពី Brighton ។ គាត់បានបង្ហាញខ្លួន 18 ប្រកួតឱ្យ Liverpool នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 1 ដង និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 2 ដង។
Facebook Page Aa2888
Rodrygo កំពុងឆ្លងកាត់ពេលវេលាដ៏លំបាកបំផុតមួយក្នុងអាជីពរបស់គាត់ បន្ទាប់ពីរងរបួសជង្គង់ធ្ងន់ធ្ងរ ដែលនឹងធ្វើឱ្យគាត់អវត្តមានអស់រយៈពេលជាច្រើនខែ និងធ្វើឱ្យគាត់បាត់បង់កន្លែងនៅក្នុងព្រឹត្តិការណ៍ World Cup។ ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រូបនេះបានរហែកសរសៃពួរខាងមុខ និងសរសៃពួរចំហៀងនៅជង្គង់ស្តាំរបស់គាត់ក្នុងអំឡុងពេលចាញ់ក្រុម Getafe ដែលបញ្ចប់ក្តីស្រមៃយូរអង្វែងក្នុងការតំណាងឱ្យប្រទេស Brazil នៅលើឆាកដ៏ធំបំផុត។...
Bukayo Saka បានអបអរការប្រកួតលើកទី 300 របស់គាត់សម្រាប់ក្រុម Arsenal ដោយស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏សំខាន់ក្នុងជ័យជម្នះ 1-0 លើក្រុម Brighton នៅឯកីឡដ្ឋាន Amex។...
Liam Rosenior មានទំនុកចិត្តថា Joao Pedro អាចក្លាយជាកីឡាករដែលល្អជាងពេលនេះ បន្ទាប់ពីកីឡាករប្រេស៊ីលរូបនេះស៊ុតបញ្ចូលទីបានបីគ្រាប់ទល់នឹង Aston Villa។...
ខ្សែបម្រើស្លាប Ousmane Dembélé របស់ Paris Saint-Germain ពិតជានឹងអាចលេងបាននៅថ្ងៃសុក្រនេះទល់នឹង AS Monaco នេះបើយោងតាមការបញ្ជាក់របស់ Le Parisien ដែលបញ្ជាក់ពីរបាយការណ៍មុនៗពី L'Equipe។...
ក្រុម Galatasaray បានបញ្ជាក់ពីការផ្តន្ទាទោសរបស់ UEFA បន្ទាប់ពីមានឧប្បត្តិហេតុរបស់អ្នកគាំទ្រក្នុងអំឡុងពេលការប្រកួត Champions League របស់ពួកគេជាមួយក្រុម Juventus នៅថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2026។...