|
|
|
ខ្សែបម្រើ Sergi Roberto បានបន្តកុងត្រាថ្មីជាមួយក្លឹប Barcelona រយៈពេល១ឆ្នាំជាផ្លូវការ រហូតដល់ឆ្នាំ២០២៣ កាលពីម្សិលមិញ។
បើតាមប្រភពជាច្រើនដែលទទួលបានគឺថា Roberto សុខចិត្តកាត់ប្រាក់ដើម្បីនៅបន្តជាមួយ Barca ។

គួរបញ្ជាក់ថា Barcelona ជាកន្លែងបណ្ដុះបណ្ដាលអាជីពបាល់ទាត់ដល់កីឡាករខាងលើនេះតាំងពីក្មេងមក។ កីឡាករនេះផ្លាស់មកលេងក្លឹបនេះ នៅឆ្នាំ២០០៦ លេងតាំងពីនៅក្រុមថ្នាល ដល់ក្រុមបម្រុង រហូតផ្លាស់មកក្រុមឈុតធំដែលចាប់ផ្ដើមពីឆ្នាំ២០១០មក។ រយៈពេល ១២ឆ្នាំក្នុងក្រុមឈុតធំ Barca ខ្សែបម្រើ Roberto ចូលលេងប្រកួតបាន ៣១៦ប្រកួត និងស៊ុតចូល ១២គ្រាប់៕
ប្រភព ៖ Marca
Friendly Match Spain VS Iraq Match ...
Friendly Match France VS Côte d'Ivoire Match ...
អ្នកចាំទី Argentina Emiliano Martinez បានធានាដល់អ្នកគាំទ្រថា គាត់រំពឹងថានឹងជាសះស្បើយពីរបួសម្រាមដៃទាន់ពេលវេលាសម្រាប់ការប្រកួតបើកឆាករបស់ក្រុមនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2026 ទល់នឹងអាល់ហ្សេរី នៅថ្ងៃទី 16 ខែមិថុនា។ អ្នកចាំទីវ័យ 33 ឆ្នាំរូបនេះបានរងរបួសបាក់ម្រាមដៃចិញ្ចៀនតូចមួយនៅលើដៃស្តាំរបស់គាត់ក្នុងអំឡុងពេលកម្តៅសាច់ដុំមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League របស់ក្រុម Aston Villa ទល់នឹង Freiburg។ ទោះបីជាមានការបរាជ័យក៏ដោយ ក្រុម Villa បានបន្តទទួលបានជ័យជម្នះ 3-0 និងលើកពានរង្វាន់។...
ក្លឹបកាំភ្លើងធំ Arsenal ត្រៀមខ្លួនរួចជាស្រេចដើម្បីសាកល្បងការតាំងចិត្តរបស់ក្លឹប Atletico Madrid ជាមួយនឹងការដេញថ្លៃជាផ្លូវការសម្រាប់ Julian Alvarez នៅរដូវក្តៅនេះ។...
Juventus កំពុងស្វែងរកខ្សែប្រយុទ្ធថ្មី Juventus FC ត្រូវបានរាយការណ៍ថាកំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើ Gabriel Jesus ខ្សែប្រយុទ្ធរបស់ Arsenal ខណៈក្លិបយក្សអ៊ីតាលីកំពុងរៀបចំផែនការពង្រឹងតំបន់ប្រយុទ្ធសម្រាប់រដូវកាលខាងមុខ។...