|
|
|
ទោះសល់១ប្រកួតក្នុងដៃ ក្រុមជម្រើសជាតិអ៊ីតាលី បានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីបានយកឈ្នះលើក្រុមស្វីសក្នុងលទ្ធផល ៣-០ នៅជើងទី២យប់មិញ

អ៊ីតាលី ពិតជាខ្លាំងមែនសម្រាប់ការប្រកួត Euro 2020 នេះ។ ពួកគេលេង២ប្រកួតកន្លងមកឈ្នះទាំងពីរ និងបិទដៃគូមិនឱ្យរកគ្រាប់បាល់បានថែមទៀត។ ជ័យជម្នះលើក្រុមស្វីសនៅយប់មិញ ៣-០ បានបញ្ជាក់ជាស្រេចថាក្រុមមួយនេះមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រជែងជាមួយក្រុមដទៃទៀតហើយ។

ដោយ៣គ្រាប់ទល់ស្វីសនៅយប់មិញនេះរកបានដោយ Locatelli ២គ្រាប់នៅនាទី២៦និង៥២។ ខណៈដែលគ្រាប់ទី៣រកបានដោយ Immobile នៅនាទី៨៩។ អ៊ីតាលីពេលនេះមាន៦ពិន្ទុពេញឈរកំពូលតារាង និងបានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយមុនគេហើយ
ក្លឹបកាំភ្លើងធំ Arsenal ត្រៀមខ្លួនរួចជាស្រេចដើម្បីសាកល្បងការតាំងចិត្តរបស់ក្លឹប Atletico Madrid ជាមួយនឹងការដេញថ្លៃជាផ្លូវការសម្រាប់ Julian Alvarez នៅរដូវក្តៅនេះ។...
Juventus កំពុងស្វែងរកខ្សែប្រយុទ្ធថ្មី Juventus FC ត្រូវបានរាយការណ៍ថាកំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើ Gabriel Jesus ខ្សែប្រយុទ្ធរបស់ Arsenal ខណៈក្លិបយក្សអ៊ីតាលីកំពុងរៀបចំផែនការពង្រឹងតំបន់ប្រយុទ្ធសម្រាប់រដូវកាលខាងមុខ។...
ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Inter Miami និង Argentina ត្រូវបានតែងតាំងជាអ្នកទទួលពានរង្វាន់ Princess of Asturias Award សម្រាប់កីឡាឆ្នាំ 2026។ ការសម្រេចចិត្តផ្តល់ពានរង្វាន់នេះដល់ Messi ត្រូវបានធ្វើឡើងដោយគណៈវិនិច្ឆ័យដែលដឹកនាំដោយ Teresa Perales ដែលជាជើងឯកហែលទឹកប៉ារ៉ាឡាំពិកប្រាំពីរសម័យកាល។ មានបេក្ខជនសរុបចំនួន 27 រូបមកពី 12 ប្រទេសផ្សេងៗគ្នាដែលបានប្រជែងយករង្វាន់នេះ។...
Newcastle បន្តស្វែងរកខ្សែការពារអនាគត Giorgio Scalvini បានក្លាយជាគោលដៅថ្មីមួយរបស់ Newcastle United FC ខណៈដែលក្លិបអង់គ្លេសកំពុងបន្តផែនការពង្រឹងខ្សែការពាររបស់ខ្លួនសម្រាប់រយៈពេលវែង។ ខ្សែការពារវ័យ 22 ឆ្នាំរូបនេះដែលកំពុងលេងឱ្យ Atalanta BC ត្រូវបានគេចាត់ទុកថាជាកីឡាករមានសក្តានុពលខ្ពស់បំផុតម្នាក់នៅអឺរ៉ុបក្នុងតំណែងការពារកណ្តាល។...
Friendly Match Luxembourg VS Italy Result ...