|
|
|
ក្លឹបបិសាចក្រហម Manchester United កំពុងតែសម្លឹងឃើញការផ្ទេរដោយគ្មានតម្លៃខ្លួន របស់កីឡការករឆ្នើមក្រុមតោខៀវ Chelsea
ដើម្បីមកជំនួសតំណែងរបស់ Harry Maguire ។

សម្រាប់កីឡាករដែល Manutd កំពុងតាមឃ្លាំមើលនោះគឺកីឡាករ Antonio Rudiger នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ចំពេលកិច្ចសន្យាបច្ចុប្បន្នរបស់គេនៅកីឡដ្ឋាន Stamford Bridge និងត្រូវផុតកំណត់នារដូវក្តៅខាងមុខ ។

គួរបញ្ជាក់ថាមានក្លឹបជាច្រើនកំពុងតាមដានរូបគេដូចជា Real Madrid និង Paris Saint-Germain សុទ្ធសឹងតែកំពុងមានទំនាក់ទំនង ។ បើយោងតាមសារព័ត៍មាន The Mirror បញ្ជាក់ថា ក្លឹប Manchester United ហាក់ដូចជាកំពុងដាក់គោលដៅធំទៅលើ Rudiger ដែលគេបានបង្ហាញខ្លួន ២៤ ប្រកួតរួចមកហើយ ក្នុងចំណោម ២៥ ប្រកួត នៅ Premier League សម្រាប់ Chelsea នៅរដូវកាលនេះ។
ប្រភព : The Mirror
Premier League Man City VS Arsenal Match ...
ប្រធានក្រុម Arsenal គឺលោក Martin Odegaard ត្រូវបានបញ្ចូលក្នុងក្រុមធ្វើដំណើរមុនពេលការប្រកួត Premier League ជាមួយក្រុម Manchester City ដោយរបួសរបស់គាត់នៅតែមិនទាន់សម្រេចនៅពេលចាប់ផ្តើម។...
ក្រុម Real Sociedad បានយកឈ្នះក្រុម Atlético Madrid ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Copa del Rey សម្រាប់ឆ្នាំ 2026។...
Nuno Mendes ទំនងជាខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Paris Saint-Germain និង Bayern Munich។...