|
|
និយាយអំពីការសម្រេចចិត្តរបស់គាត់ក្នុងការប្ដូរ Bukayo Saka នៅពាក់កណ្តាលតង់ជាមួយក្រុម Sheffield United និង Gabriel Martinelli លោក Mikel Arteta បាននិយាយថា Bukayo គាត់មានអារម្មណ៍ឈឺបន្តិច។
ដូចគ្នាដែរ យើងមាន Fabio Vieira ដែលយើងត្រូវផ្តល់នាទីអោយគាត់លេង។ យើងមានបញ្ហាបន្តិចបន្តួចជាមួយ Gabi Martinelli ។ គាត់មានបញ្ចាជើងរបស់គាត់បន្តិច។ យើងត្រូវមើលថាតើវាមានបញ្ហាយ៉ាងម៉េច ។
វាមិនហាក់បីដូចជារបួស Martinelli មើលទៅមិនអាក្រក់នោះទេ ដែលខ្លាចគាត់អវត្តមានរយៈពេលយូរ។ ដោយឡែក Saka គួរតែជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតជាមួយ Brentford នៅចុងសប្តាហ៍នេះ។
ខ្សែប្រយុទ្ធទាំងពីរបានចូលរួមចំណែកក្នុងការវាយបកក្នុងលទ្ធផល 6-0 ដោយ Gabi បានស៊ុតបាល់បញ្ចូលទី និង assist ហើយ Saka គ្រប់គ្រងការ Assist ពីរគ្រាប់។
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...