|
|
ក្លឹបញញួរដែក West Ham កំពុងត្រៀមចចារកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន Jarrod Bowen នារដូវក្តៅខាងមុខ បន្ទាប់ពីហង្សក្រហម Liverpool ហាក់បង្ហាញការចាប់អារម្មណ៏លើរូបគេ ។ គួរបញ្ជាក់ថាខ្សែប្រយុទ្ធអង់គ្លេសរូបនេះ កំពុងបង្ហាញទម្រង់លេងគួរអោយកត់សម្គាល់ ទើបធ្វើអោយ Liverpool ចាប់អារម្មណ៏លើរូបគេ ។
Bowen ស៊ុតបញ្ចូលទីបាន ៧គ្រាប់ ក្នុង ៧ប្រកួតចុងក្រោយដោយគិតគ្រប់ពានរង្វាន់ទាំងអស់ ។ គួរបញ្ជាក់ថាកុងត្រា កីឡាកររូបនេះនៅសល់សុពលភាព ៣ឆ្នាំកន្លះទៀត តែដោយសារមានការចាប់អារម្មណ៏ពីក្លឹបផ្សេងទៀត ទើប West Ham ចង់ចចារកុងត្រាថ្មីជាមួយគេមុនក្លឹបដ៏ទៃយកគេទៅបាន ៕
ប្រភព : Evening Standard
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...