|
|
Andriy Voronin អតីតកីឡាកររបស់ក្លឹបហង្សក្រហម Liverpool ដែលមានដើមកំណើតអ៊ុយក្រែន បច្ចុប្បន្នជាជំនួយការគ្រូបង្គោលក្លឹប Dynamo Moscow បានលាលែងពីតំណែងជំនួយការគ្រូបង្គោលនៅថ្ងៃនេះ ។
បើយោងតាមប្រភពសារព័ត៍មាន Daily Mail លោក Andriy បាននិយាយថា៖" ខ្ញុំមិនអាចធ្វើការនៅប្រទេសដែលទម្លាក់គ្រាប់បែកកម្ទេចប្រទេសកំណើតខ្ញុំទៀតទេ។ ប្រសិនជាឥឡូវនេះខ្ញុំនៅអ៊ុយក្រែន ខ្ញុំប្រហែលជានឹងទៅកាន់កាំភ្លើងចូលរួមតទល់វិញដែរហើយ "។
ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន ត្រូវបានពិភពលោកថ្កោលទោសយ៉ាងខ្លាំង រួមទាំងការប្រតិកម្មយ៉ាងច្រើនពីសំណាក់កីឡាករជុំវិញពិភពលោក ៕
ប្រភព : Sky Sports
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...