|
|
កាលពីយប់មិញក្រុមម្ចាស់ផ្ទះអធិរាជស Real Madrid បានយកឈ្នះក្រុមភ្ញៀវ Paris Saint-Germain ដោយលទ្ធផល 3-1 ក្នុងវគ្គ 16ក្រុម UEFA Champions League ។
ក្រុមភ្ញៀវ PSG បានធ្វើការនាំមុខ 1-0 ក្នុងតង់ទី1 នៅនាទី 39 រកបានដោយខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ។ ចូលដល់តង់ទី2 ក្រុមម្ចាស់ផ្ទះហាក់មានប្រៀបជាងដោយស៊ុតបញ្ចូលទីតាមស្មើរនៅនាទី 61 ដោយខ្សែប្រយុទ្ធឆ្នើម Karim Benzema ។
រំលងបានតែប៉ុន្មាននាទី Benzema រកបាន 2គ្រាប់បន្ថែមទៀត ដែលធ្វើអោយ Real Madrid យកឈ្នះដោយលទ្ធផល 3-2 សរុបទាំងជើងទី1 ដែល PSG យកឈ្នះ 1-0 ។
គួរបញ្ជាក់ថា Karim Benzema ធ្វើបានយ៉ាងល្អមែនទែនដោយរកបាន Hat-Trick ដោយចំណាយពេលត្រឹមតែ 17នាទីតែប៉ុណ្ណោះ ៕
ប្រភព: The Sun
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...