|
|
លោក Fabrizio Romano រាយការណ៍ថា Albert Sambi Lokonga គ្រោងនឹងផ្ទេរទៅ Sevilla ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅរដូវកាលក្រោយ ដោយបានចុះហត្ថលេខាលើកិច្ចសន្យា និងឯកសារទាំងអស់។
ដែលមានន័យថាវាជាកិច្ចព្រមព្រៀងរួចរាល់ហើយ Romano បានបន្ថែមថា Sevilla មានជម្រើសក្នុងការទិញ Lokonga ក្នុងតម្លៃ 10 លានផោនប្រសិនបើពួកគេចង់បាន។
អ្នកយកព័ត៌មានអះអាងថា Lokonga នឹងត្រូវប្រកាសជាកីឡាករ Sevilla នៅចុងសប្តាហ៍នេះ។
កីឡាករ Arsenal វ័យ 24 ឆ្នាំបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅ Luton Town បង្ហាញខ្លួន 17 ប្រកួតនៅ Premier League ។ គាត់ស៊ុតបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានបីគ្រាប់ទៀត។
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...