|
|
|
នេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះនៅកម្ពុជា ព្រោះថាសល់តែ 3ថ្ងៃទៀតប៉ុណ្ណោះការប្រកួតបាល់ទះសម្ដេចមហាបវរធីបតី SEA V League Challenge 2024 នឹងចាប់ផ្ដើមដោយមានក្រុមជម្រើសជាតិខ្លាំងៗចំនួន4ប្រទេសចូលរួមដូចជាក្រុមជម្រើសជាតិឡាវ ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា។
ការប្រកួតពានរង្វាន់អន្តរជាតិមួយនេះនឹងចាប់ផ្ដើមនៅថ្ងៃទី30 ខែសីហា ឆ្នាំ2024 ដល់ថ្ងៃទី02 ខែសីហា ឆ្នាំ2024 នៅសាលបាល់ទះនៃវិមានពហុកីឡដ្ឋានជាតិ។ ក្រុមខ្លាំងៗទាំង៤នឹងធ្វើការប្រកួតគ្នា ដើម្បីស្វែងរកជើងខ្លាំងមួយក្រុមទៅលេងនៅ SEA V League ឆ្នាំ2025 ជាមួយបួនប្រទេសដូចជា ថៃ ឥណ្ឌូនេស៊ី វៀតណាម និង ហ្វីលីពីន ខណៈជើងឯក SEA V League ក្នុងឆ្នាំ2024ទាំង2ជើងនៅហ្វីលីពីននិងឥណ្ឌូនេស៊ី បានទៅលើប្រទេសថៃ ជើងឯករងបានលើឥណ្ឌូនេស៊ី លេខ៣និងលេខ4បានលើហ្វីលីពីននិងវៀតណាម។
គួរបញ្ជាក់ថាការប្រកួតទះពានរង្វាន់សម្ដេចមហាបវរធីបតី SEA V League Challenge សហព័ន្ធកីឡាបាល់ទះកម្ពុជា បានដាក់លក់សំបុត្រដោយបែងចែកតម្លៃពីរប្រភេទមានតំបន់ A Zone A តម្លៃ 10000 រៀល មាន 500 កៅអី និងប្រភេទ B Zone B តម្លៃ 5000 រៀល មាន 3000 កៅអី។
បើតាមការបញ្ជាក់ពីផេករបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ចំណូលដែលបានពីការលក់សំបុត្រនឹងឧបត្ថម្ភទៅមណ្ឌលកុមារកំព្រា។ ដូច្នេះកុំភ្លេចណាចូលរួមទស្សនាឱ្យបានច្រើនកុះករ!
Premier League Man United VS Bournemouth Match ...
Serie A AS Roma VS Como 1907 Match ...
Rodrygo បានស៊ុតបញ្ចូលទីដើម្បីឲ្យ Real Madrid នាំមុខក្នុងការប្រកួតទល់នឹង Deportivo Alavés។...
យោងតាម Corriere dello Sport ក្លឹប AC Milan កំពុងកំណត់គោលដៅលើខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹប Arsenal សម្រាប់ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករខែមករា។...
យោងតាម Mireia Ruiz Sera តាមរយៈ LaTdT ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski មិនអាចលេងបានសម្រាប់ក្រុម Barcelona ក្នុងការប្រកួត La Liga ទល់នឹងក្រុម Osasuna បន្ទាប់ពីមានបញ្ហាឈឺសាច់ដុំភ្លៅ។...