|
|
យើងបានមើលការប្រកួតរវាង Madura United និង Falcons ហើយអ្នកវិភាគរបស់យើងបានទៅដល់ហើយដើម្បីមើលការប្រកួតនេះ។
ការប្រកួតនេះគឺតានតឹងខ្លាំងសម្រាប់ក្រុមទាំងពីរ ហើយពួកគេលេងខ្លាំងដូចគ្នា ជាពិសេសគឺ Falcons ដែលជាក្រុមម្ចាស់ផ្ទះ គេមានអ្នកគាំទ្រ គេប្រយុទ្ធដើម្បីបានបាល់ គេរត់ច្រើនមែនទែន ហើយពួកគេគ្រប់គ្រងបាល់ប្រកបដោយគុណភាពផងដែរ។ ខ្ញុំបានស្គាល់កីឡាករពួកគេមួយចំនួនផងដែរ ដោយសារតែមានកីឡាករចិនលេងនៅទីនោះ ពួកគេលេងខ្លាំង និងក្លាហានក្នុងការប្រយុទ្ធ។
សម្រាប់ Madura គឺជាក្រុមមួយដែលព្យាយាមក្នុងការលេង ព្រោះពួកគេជាក្រុមដំបូងដែលលេងនៅទីនោះតតាំងជាមួយក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី ពួកគេគ្រប់គ្រងភាពតានតឹងក្នុងការប្រកួតនេះ ខ្ញុំគិតថាស្មើគ្នាគឺល្អ ប៉ុន្តែ Falcons ល្អជាងសម្រាប់ប្រកួតនេះ។
យើងត្រូវលេងឲ្យខ្លាំងដូចដែលពួកគេលេងដែរ ព្រោះបើសិនជាយើងមិនលេងខ្លាំងនោះទេ យើងនឹងមានបញ្ហាខ្លួនឯង។ យើងឃើញហើយថាប្រកួតទីមួយពួកគេលេងខ្លាំង និងមានភាពតានតឹងច្រើន យើងត្រូវរក្សាកម្រិតលេងឲ្យបានដូចពួកគេ ព្រោះខ្ញុំកម្រឃើញក្រុមណាលេងខ្លាំងបែបនេះណាស់ តាំងពីរដូវកាលមុននឹងរដូវកាលនេះ។
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...