|
|
Gareth Bale ខ្សែប្រយុទ្ធសញ្ជាតិវែលស៍របស់ក្លឹបអធិរាជស Real Madrid បានព្រមព្រៀងផ្ទេរទៅចូលរួមក្លិប Los Angeles FC នៃក្របខណ្ឌកំពូលអាមេរិក MLS ដោយគ្មានតម្លៃខ្លួន។
Bale បានចំណាយពេល ៩ឆ្នាំ នៅ Real Madrid និងបានជួយពួកគេឈ្នះពានជាច្រើនផងដែរ។ គួរបញ្ជាក់ថា Bale អាចនឹងបញ្ចប់អាជីពរបាល់ទាត់របស់ខ្លួន ប្រសិនបើក្រុមជម្រើសជាតិវែលស៍មិនអាចឆ្លងផុតវគ្គជម្រុះ World Cup 2022។ ប៉ុន្ដែបន្ទាប់ពីជួយឱ្យក្រុមនេះ ទទួលបានកៅអី World Cup ដោយយកឈ្នះអ៊ុយក្រែន ក្នុងវគ្គផ្ដាច់ព្រ័ត្រ playoff គម្រោងរបស់ Bale ត្រូវបានផ្លាស់ប្ដូរដោយ គេត្រូវការលេងនៅក្នុងការប្រកួត ដើម្បីរក្សាកាយសម្បទាត្រៀមលេង World Cup៕
ប្រភព ៖ BBC Sport
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...