|
|
ក្លឹប Paris Saint Germain បានធ្វើការប្រកាសតែងតាំងអតីតគ្រូបង្គោល OGC Nice លោក Christophe Galtier ជំនួសលោក Mauricio Pochettino ដែលត្រូវបានក្លឹបបារាំងនេះបញ្ចប់តួនាទីកាលពីម្សិលមិញ។
PSG និង លោក Christophe បានចុះកុងត្រារយៈពេល២ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។ លោក Christophe មានបទពិសោធន៍ក្នុងការងារថ្នាក់ដឹកនាំក្លឹបនេះអស់រយៈពេល ២៣ឆ្នាំមកហើយដោយលោកធ្លាប់ធ្វើជាគ្រូជំនួយ និងគ្រូបង្គោលឲ្យក្លឹបជាច្រើន។ លោកធ្លាប់ជាគ្រូបង្គោលឲ្យក្លឹប Nice, Lille, Saint Etienne ជាដើម៕
ប្រភព ៖ Fabrizio Romano
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...