|
|
|
ខ្សែបម្រើសញ្ជាតិព័រទុយកាល់ Bernardo Silva បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការចាកចេញពី Manchester City ហើយក្លឹបតែមួយគត់ដែលគេចង់ចូលនៅពេលនេះគឺ Barcelona ។

អ្នកចាត់ការ Pep Guardiola និងភ្នាក់ងារ Jorge Mendes ក៏ដឹងពីបំណងរបស់កីឡាកររូបនេះដែរ។ ហើយអតីតគ្រូបង្វឹករបស់ Bernardo នៅ Benfica គឺលោក Helder Cristovao បាននិយាយថា គេចង់លេងនៅ Barcelona តាំងពីកាលគេនៅពីក្មេងមកម្ល៉េះ។ លោក Cristovao បានបញ្ជាក់ទៀតថា៖ “វាជាក្ដីស្រមៃតាំងពីក្មេងសម្រាប់គេ ក្នុងការលេងជាតំណាងសម្រាប់ Barcelona ក្នុងនាមជាកីឡាករឆ្នើមលេខ១០ ដូច Messi”៕
ប្រភព៖ Sky Sport
Premier League Man United VS Bournemouth Match ...
Serie A AS Roma VS Como 1907 Match ...
Rodrygo បានស៊ុតបញ្ចូលទីដើម្បីឲ្យ Real Madrid នាំមុខក្នុងការប្រកួតទល់នឹង Deportivo Alavés។...
យោងតាម Corriere dello Sport ក្លឹប AC Milan កំពុងកំណត់គោលដៅលើខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹប Arsenal សម្រាប់ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករខែមករា។...
យោងតាម Mireia Ruiz Sera តាមរយៈ LaTdT ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski មិនអាចលេងបានសម្រាប់ក្រុម Barcelona ក្នុងការប្រកួត La Liga ទល់នឹងក្រុម Osasuna បន្ទាប់ពីមានបញ្ហាឈឺសាច់ដុំភ្លៅ។...