|
|
ខ្សែប្រយុទ្ធ Cristiano Ronaldo បានដើរចេញពីកីឡដ្ឋាន Old Trafford មុនម៉ោង ក្នុងការប្រកួតមិត្តភាពរវាង Manchester United ជាមួយ Rayo Vallecano កាលពីយប់មិញ។
Ronaldo បានលេងនៅ៤៥នាទីដំបូងសម្រាប់ការប្រកួតមិត្តភាពទល់នឹង Vallecano ប៉ុន្តែគេជាកីឡាករតែម្នាក់គត់ដែលត្រូវលោក Erik ten Hag ប្ដូរចេញក្រោយចប់វគ្គទីមួយ។ យ៉ាងណាមិញ ការប្រកួតនោះមិនទាន់នឹងចប់៩០នាទីផង គេបានប្រទះឃើញកីឡាករសញ្ជាតិព័រទុយហ្គាល់បានចាកចេញពីកីឡដ្ឋាន។ គួរបញ្ជាក់ថាជំនួបទល់នឹង Vallecano គឺជាការលេងមិត្តភាពលើកដំបូងសម្រាប់ Ronaldo ឲ្យ Man Utd បន្ទាប់ពីខកខានជាច្រើនប្រកួត។ កីឡាករវ័យ៣៧ឆ្នាំបានសុំក្លឹបសម្រាកនៅឯស្រុកកំណើតនិងមិនលេងប្រកួតណាទាំងអស់ ក្រោមហេតុផលគ្រួសារ៕
ប្រភព៖ Sky Sport
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...