|
|
ចូលរួមសោកស្តាយដល់!!! ក្លឹបអ្នកមានបុណ្យ FC Bacelona បានធ្លាក់ចេញពីពានរង្វាន់ Copa del Rey បន្ទាប់ពីបានចាញ់ក្លឹប Athletic Bilbao ក្នុងលទ្ធផល ៣-២ នៅម៉ោងបន្ថែម១៥ នាទីពីរដងដោយគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាការសញ្ជាតិអេស្ប៉ាញ Iker Muniain នៅនាទី១០៥។ Athletic Bilbao បានធ្វើការនាំមុខ Bacelona នៅដើមតង់ខណះទើបតែចាប់ផ្តើមការប្រកួតបាន២នាទីស៊ុតបញ្ចូលទីដោយកីឡាករស្លាបឆ្វេងសញ្ជាតិអេស៉្បាញ Iker Muniain។ នៅនាទី ២០ Bacelona បានធ្វើការតាមស្មើរដោយខ្សែរប្រយុទ្ធចំណូលថ្មី Ferran Torres ដែលទើបតែប្តូរមកពីក្លឹបមេឃខៀវ Manchester City ។
Athletic Bilbao បានធ្វើការនាំមុខសារជាថ្មីនៅនាទី ៨៦ ដោយខ្សែរការពារសញ្ជាតិអេស៉្បាញ Iñigo Martínez ។ នៅម៉ោងបន្ថែមនាទី៩០+៣ Bacelona បានធ្វើការតាមស្មើដោយខ្សែបម្រើវ័យក្មេង Pedri ។ តែគួរអោយសោកស្តាយនៅនាទី១០៥ ខ្សែរការពារ Bacelona បានបង្កើតកំហុសដែលធ្វើអោយ Athletic Bilbao ទទួលបានបាល់ប៉េណាល់ទីដែលជាគ្រាប់បាល់ទម្លាក់ Bacelona ធ្លាក់ចេញពីពានរង្វាន់ Copa del Rey ក្នុងវគ្គ១៦ក្រុម៕
ប្រភព: Sky Sports
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...